ថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ស៊ិន ចរិយា អភិបាលរង តំណាងលោកអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងមន្រ្តីនៃការិយាល័យអប់រំយុវជន និងកីឡាក្រុងចំនួន៣រូប ចូលរួមសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រសហគមន៍សាលារៀនទី១។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ៖
១-ដើម្បីសិក្សាពីបទពិសោធន៍ និងចំណោទវិស័យអប់រំ ២-សិក្សាពីគម្រោង កែលម្អការអប់រំចំណេះទូទៅ និងផលសម្រេចហិរញ្ញប្បទាន។
៣-សិក្សាពីយុទ្ធសាស្ត្រសហគមន៍សាលារៀន ៤-រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សាលារៀន ៥-ការអនុវត្តប្រព័ន្ធគម្រោងអនុវត្តការងារ។
កម្មវិធីសិក្ខសាលានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី (Angkor Paradise Hotel) ខេត្តសៀមរាប។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#