រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់គណ:កម្មាធិការគ្រឹស្ទបរិស័ទខេត្តកោះកុង អាណត្តិទី២ នៅស្នាក់ការព្រះវិហារមេថូឌីស្ទក្តីមេត្តាខេត្តកោះកុង

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់គណ:កម្មាធិការគ្រឹស្ទបរិស័ទខេត្តកោះកុង អាណត្តិទី២ នៅស្នាក់ការព្រះវិហារមេថូឌីស្ទក្តីមេត្តាខេត្តកោះកុង។
សមាសភាពគណ:កម្មាធិការអាណត្តិថ្មីនេះមានចំនួន០៧រូប ក្នុងមាន លោក ហ៊ុច រ៉ាឌី ប្រធាន លោក ហៃ ចាន់ស៊ីន អនុប្រធាន លោក ទូច រិទ្ធី អនុប្រធាន លោក ង៉ែត ឆាយ រដ្ឋបាល លោកស្រី ជុំ រិទ្ធី ហេរញ្ញិក លោក ស៊ឹម វណ្ណា ទទួលបន្ទុកការងារសាធារណ: លោកស្រី ប៉ែន សុធី លេខាធិការ។
សមាសភាពគណ:កម្មាធិការទាំងអស់មានភារកិច្ចសម្របសម្រួលគ្រប់ការងារគ្រូគង្វាល អង្គការ សមាគមន៍ព្រះវិហារនៃនិកាយរបស់ខ្លួន នៅទូទាំងខេត្ត និងចូលរួមដោះស្រាយ សហការ ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់លើវិស័យសាសនា និងរដ្ឋបាល ចាប់ពីពេលទទួលបានសេចក្តីសម្រេចនេះតទៅ។
ថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ November 4, 2022

អត្ថបទទាក់ទង