រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៤១ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី សុខ វណ្ណដេតប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៤១ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី សុខ វណ្ណដេតប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក​ លោក ចេង មុនីរិទ្ធ អភិបាលស្រុក លោកអភិបាលរងស្រុក   កងកម្លាំងប្រដាប់អាវុធ លោកប្រធានការិយាល័យប្រជាពលរដ្ឋរដ្ឋបាលស្រុកលោកនាយករដ្ឋបាលស្រុក លោក​ឃុំកោះស្ដេច​  លោកជំទប់២ឃុំភ្ញីមាស   លោកស្រី​ ប្រធាន​ អនុប្រធាន  និងមន្ត្រីការិយាល័យចំណុះសាលាស្រុក​   ចំពោះរបៀបវារ:រួមមាន៖
១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤០ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក 
២.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុក
៣ .ពិភាក្សាលើបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៤ .សេចក្តីផ្សេងៗ
………………………………………………………..

ថ្ងៃចន្ទ ៧ កើត ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២
October 31, 2022

អត្ថបទទាក់ទង