លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងវឌ្ឍនភាពការងារចុះបញ្ជីជលយាន និងការចេញលិខិតអនុញ្ញាតធ្វេីអាជីវកម្មនេសាទ នៅខេត្តកោះកុង។
លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមការងារដែលបានខិតខំយកចិត្តទុកដាក់ផ្តល់សេវាចុះបញ្ជីជលយាន និងការចេញលិខិតអនុញ្ញាតធ្វេីអាជីវកម្មនេសាទក្នុងក្រុងខេមរភូមិន្ទ នាពេលកន្លងមក។
លោកស្រីអភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារដែលត្រូវអនុវត្តនៅតាមបណ្តាស្រុកផ្សេងៗទៀត ធ្វើយ៉ាងណាឱ្យការបម្រើសេវាជូនប្រជាពលរដ្ឋមានភាពឆាប់រហ័ស មានតម្លាភាព ប្រសិទ្ធភាព នៅគៀកប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់គាត់។
ថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤May 3, 2024ទិវាសេរីភាពសារពត៌មានពិភពលោក (World Press Freedom Day)