លោកឧត្តមសេនីយ៍ត្រី ធន កែវមុនីរ័ត្ន ស្នងការរងជំនួយការដឹកនាំការិយាល័យផ្សព្វផ្សាយអប់រំ តំណាងលោកឧត្តមសេនីយ៍ទោស្នងការ និងជាប្រធានគណៈកម្មាធិកាមូលដ្ឋាន បានដឹកនាំក្រុមការងារប្រគល់ថវិកា ស.ម.ន ចំនួន ៦,០០០,០០០រៀល(ប្រាំមួយលានរៀលគត់) ជូនដល់គ្រួសារសពសមាជិកមរណៈ ចំនួន០១នាក់ ៖ លោក លន់ វាសនា (មន្ត្រីនគរបាលចូលនិវត្តន៍) ។
ថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ May 3, 2024