រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្តកោះកុង រៀបចំវគ្គបណ្តុះបណ្តាលស្ដីពី “កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ” ដល់ប្រជាកសិករនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល

មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) សម្របសម្រួលក្នុងកម្មវិធី វគ្គបណ្តុះបណ្តាលស្ដីពី "កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ" ដល់ប្រជាកសិករនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល សរុបចំនួន ៣៧នាក់ (ស្រី ២៤នាក់)។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង បង្កើនការយល់ដឹងពីការការពារកុមារ និងទម្រង់អំពើហិង្សា និងការរំលោភបំពានលើកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន និង សមភាពយេនឌ័រ។

#ភូមិជ្រោយស្វាយលិច #ឃុំជ្រោយស្វាយ #ស្រុកស្រែអំបិល

រសៀលថ្ងៃពុធ ០២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២

អត្ថបទទាក់ទង