ថ្ងៃអង្គារ ៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ និងកិច្ចសម្ភាសន៍ការងារជាមួយទូរទស្សន៍ជាតិកម្ពុជា ស្តីពី ដំណើរការអនុវត្តគម្រោងសាងជួសជុល ថែទាំផ្លូវ ស្ពាន និងការទប់ស្កាត់ និងរឹតបន្តឹងការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់នៅក្នុងខេត្តកោះកុង សម្រេចក្នុងរយះពេល ៨ខែ ឆ្នាំ២០២២។












