រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានចុះពិនិត្យ ការជួសជុលផ្លូវបេតុង(ផ្លូវសំបុកមាន់) នៅចំណុចផ្លូវចូលវត្តត្រពាំងរូង ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង។

ឃុំត្រពាំងរូង៖ ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៣:០០នាទីរសៀល លោក លៀង សាម៉ាត មេឃុំ និងលោកជំទប់ទី១ ទី២ឃុំ បានចុះពិនិត្យ ការជួសជុលផ្លូវបេតុង(ផ្លូវសំបុកមាន់) ដែលចំណាយថវិការបស់រដ្ឋបាលឃុំផ្ទាល់ ចំនួន ២០.០០០០រៀល(ពីររយពាន់រៀលគត់) នៅចំណុចផ្លូវចូលវត្តត្រពាំងរូង ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង