ថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយលោក រតន៍ សាម៉ន ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងសាធារការ និងដឹកជញ្ជូន អំពីកិច្ចត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើការងារគ្រប់គ្រងវត្តមានមន្ត្រីរាជការសុីវិល និងមន្ត្រីជាប់កិច្ចសន្យាមន្ទីរ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាជាច្រេីនរូបទៀត។





























