ស្រុកកោះកុង: ថ្ងៃព្រហស្បត៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក។ រដ្ឋបាលឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ដែលមានសមាសភាពចូលរួមមាន: សមាជិកក្រុមប្រឹក្សាស្រុក ០១រូប ក្រុមប្រឹក្សាឃុំ ០៥រូប នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានប៉ុស្តិ៍សុខភាពឃុំ នាយកសាលាបឋមសិក្សា នាយកសាលាអនុវិទ្យាល័យជ្រោយប្រស់ ស្មៀនឃុំ និងលោកមេភូមិទាំង២ភូមិ សរុប ១២នាក់ ស្រី ០២នាក់ នៅសាលាឃុំជ្រោយប្រស់។ កិច្ចប្រជុំនេះ បានពិភាក្សាទៅលើរបៀបវារៈរួមមាន:
១.ពិនិត្យកូរ៉ុម
២.ពិនត្យ និងអនុម័តរបៀបវារៈ
៣.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២២
៤.ពិនិត្យ ពិភាក្សាលើការងារស្រង់ស្ថិតិប្រចាំឆ្នាំ
៥.ពិនិត្យ ពិភាក្សាលើការលុបឈ្មោះប្រជាពលរដ្ឋមួយចំនួន ចេញពីបញ្ជីឈ្មោះបោះឆ្នោត
៦.ពិនិត្យ ពិភាក្សាការងារអាហារូបត្ថម្ភនៅកម្ពុជា សម្រាប់រដ្ឋបាលឃុំជ្រោយប្រស់
៧.ការពិភាក្សាលើបញ្ហាជំងឺកូវីដ-១៩
៨.បញ្ហាផ្សេងៗ
៩.បិទកិច្ចប្រជុំ
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់