រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ស្វែងយល់ពីស្ថានភាពស្រ្តី ក្នុងមុខងារសាធារណៈ និងវិស័យផ្សេងៗ បញ្ហាប្រឈម និងវិធានការនានា ក្នុងការអនុវត្តច្បាប់ គោលនយោបាយ របស់អង្គភាពនានាក្នុងខេត្តកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ស្វែងយល់ពីស្ថានភាពស្រ្តី ក្នុងមុខងារសាធារណៈ និងវិស័យផ្សេងៗ បញ្ហាប្រឈម និងវិធានការនានា ក្នុងការអនុវត្តច្បាប់ គោលនយោបាយ របស់អង្គភាពនានាក្នុងខេត្តកោះកុង។

ក្រោមអធិបតីភាព លោក ជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ប្រចាំការក្រសួងយុត្តិធម៍ និងជាអនុប្រធាន ក.ជ.ក.ស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត ទទួលបន្ទុក។ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ឋនានាក្នុងខេត្ត។
កិច្ចប្រជុំពិភាក្សា ផ្តោតលើប្រធានបទ កិច្ចការពារសិទ្ធិស្រី្ត និងការកម្ពស់សមភាពយេនឌ័រ ក្នុងការ អនុវត្តច្បាប់ គោលនយោបាយ និងវិធានការ ជាពិសេសអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញាអន្តរជាតិស៊ីដ ក្នុងពេលជួបវិបត្តិនៃជំងឺកូវីដ-១៩ និងដើម្បីប្រមូលព័ត៌មាន ទិន្នន័យ សមិទ្ឋផលនានា ដែលអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងមន្ទីរ អង្គភាពពាក់ព័ន្ឋសម្រេចបានក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាព ស្ត្រីក្នុងការអនុ វត្តច្បាប់ គោលនយោបាយជាតិ និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងអនុសញ្ញាអន្តរជាតិ ស៊ី-ដ (CEDAW) ដើម្បីចងក្រងរបាយ ការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក៏ដូចជាដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងឧបសគ្គ ព្រមទាំងវិធានការទាំងឡាយក្នុងការដោះស្រាយបញ្ហាស្ត្រី ក្នុងពេលជួបវិបត្តិនៃជំងឺកូវីដ-១៩។
ថ្ងៃពុធ ៥ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ August 17, 2022

អត្ថបទទាក់ទង