/ / /

លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំក្រុមការងារចំរុះស្រុក ចុះពិនិត្យ ហាមឃាត់ សំណង់ផ្ទះរឹងមាំ សង់ក្នុងតំបន់វិនិយោគក្រុមហ៊ុន ញូញៀន ស្ថិតក្នុងភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់

លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំក្រុមការងារចំរុះស្រុក ចុះពិនិត្យ ហាមឃាត់ សំណង់ផ្ទះរឹងមាំ សង់ក្នុងតំបន់វិនិយោគក្រុមហ៊ុន ញូញៀន ស្ថិតក្នុងភូមិសំរុងតាកែវ ឃុំព្រែកខ្សាច់ និងបន្តសម្របសម្រួល ណែនាំជាពលរដ្ឋ នៅក្នុងតំបន់វិនិយោគទាំងអស់ ឲ្យរក្សាស្ថានភាពដដែលសិន ពោលគឺ កុំសាងសង់ផ្ទះបន្ថែម រងចាំអាជ្ញាធរខេត្ត សុំគោលការណ៍ដោះស្រាយពីថ្នាក់លើជូន នាពេលឆាប់ៗខាងមុខនេះ។ ការចុះសម្របសម្រួល និងណែនាំ ធ្វើឡើងរយៈពេល ២ ម៉ោង និងមានប្រជាពលរដ្ឋចូលរួម សរុប ៩៤ នាក់ ស្រី ៥៦ នាក់។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/08/2026

    ពន្ធនាគារខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦

  • ហេង គីមឆន/
    31/08/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់​ លោក​ឧត្តម​អគ្គា​នុរក្ស​ថ្នាក់​លេខ​២​ ចាន់​ ចំណាន​ ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ យីត ស៊ិនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធនិម្មិត (zoom)។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/08/2026

    កញ្ញា ឡេង គឹមសួ ប្រធានក្រុមការងារចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិចាំយាម មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានចូលរួមវគ្គសិក្ខាសាលាស្ដីពី”បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/08/2026

    លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីបើក វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍ និងជំងឺអេដស៍” ដល់គណៈកម្មាធិការប្រយុទ្ធនិងជំងឺអេដស៍ នៅស្រុកបូទុមសាគរ ក្នុងគោលបំណងផ្តល់ជាចំនេះដឹងបន្ថែមសម្រាប់យកទៅអនុវត្តការងារប្រយុទ្ធនឹងជំងឺអេដស៍ នៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ 

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/08/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី