ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៩ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមការដឹកនាំដោយលោក សែម សំអាង នាយករដ្ឋបាលសាលាស្រុក ដើម្បីរៀបចំបែងចែកក្រុមការងារ និងពិភាក្សាលើការងារពាក់ព័ន្ធនឹងប្រធានបទ នៃវេទិកាសាធារណៈ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។
សមាសភាពចូលរួមមាន លោកប្រធាន ការិយាល័យអង្គភាព មន្រ្តី ចំណុះសាលាស្រុកកោះកុង និងប្រធានមណ្ឌលសុខភាពត្រពាំងរូងសរុបចំនួន ១៤នាក់ ស្រី ៤នាក់។