លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ចេង មុនីរិទ្ធ អភិបាល នៃគណ:អភិបាលស្រុក បានដឹកនាំសហការី ចូលរួមអមដំណេីរ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម ដួង សាវឿន ឯកឧត្តម ញ៉ែម ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត នាំយកទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ ទៀនវស្សា និងបច្ច័យ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង រួមទាំងបច្ច័យរបស់ក្រុមការងារ ទៅប្រគេនព្រះសង្ឃដែលត្រៀមចូលគង់ព្រះវស្សា នៅវត្តគិរីមរក៌ត (វត្តព្រែកខ្សាច់) ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដោយការអញ្ជេីញចូលរួម ពី ឯកឧត្តម លោក លោកស្រី ប្រតិភូអមដំណេីរ មន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំព្រែកខ្សាច់ អាណត្តិថ្មី និងប្រជាពលរដ្ឋ។