រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ស្តីពីការអនុវត្តការងាររដ្ឋបាលខេត្តប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ និងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២២ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត

លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានសម្របសម្រួលកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ស្តីពីការអនុវត្តការងាររដ្ឋបាលខេត្តប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ និងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២២ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។

លោកនាយករងរដ្ឋបាល សាលាខេត្ត សូមឲ្យប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ទាំងអស់ សូមយកចិត្តទុកដាក់ពិនិត្យពិនិត្យលើរបាយការណ៍ស្តីពីការអនុវត្តការងាររដ្ឋបាលខេត្តប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ និងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២២ ជាមួយមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ផងដែរថា លោក លោកស្រី ដែលបានតួនាទី ភារកិច្ច ក្នុងការរៀបចំរបាយការណ៍ត្រូវពិនិត្យ នៅលើផែនការដែលបានលើកឡើងក្នុងផែនការក្នុងត្រីមាសមុន និងខែមុន ដើម្បីមានមូលដ្ឋាន ក្នុងការវាស់វែងអំពីសមិទ្ធផល ដែលបានអនុវត្តបាន រឺមានការខ្វះខាត សម្រាប់អង្គភាពទាំងអស់ឱ្យបានសមស្រប៕
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ May 12, 2022

អត្ថបទទាក់ទង