ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារចុះទៅផ្អាកសកម្មភាពទីតាំងឈូយឆាយដីធ្វើស្រះចិញ្ចឹមបង្គាមួយកន្លែងដែលមិនទាន់មានច្បាប់អនុញ្ញាត សមាសភាពចូលរួមអាជ្ញាធរមូលដ្ឋាន ការិយាល័យជំនាញ ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព ញ៉ាក់ ឆៃយ៉ា