រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត សំឃិត វៀន និងលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជួបប្រជុំជាមួយប្រតិភូក្រុមការងារអគ្គិសនីកម្ពុជា ពិភាក្សាលើការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងខ្សែបញ្ជូន និងបណ្តាញចែកចាយអគ្គិសនី

បណ្ឌិត សំឃិត វៀន និងលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុងតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញ ជួបប្រជុំជាមួយប្រតិភូក្រុមការងារអគ្គិសនីកម្ពុជា ដែលមានសមាសភាពមកពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកមណ្ឌលសីមា។ កិច្ចប្រជុំនេះនឹងពិភាក្សាលើការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងខ្សែបញ្ជូន និងបណ្តាញចែកចាយអគ្គិសនីក្នុងខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តកោះកុង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
ថ្ងៃពុធ ៤ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ April 20, 2022

អត្ថបទទាក់ទង