រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំមន្រី្តក្រោមឱវាទ ភូមិ ឃុំ សហការជាមួយក្រុមការងារស្រុក ប្រធានសហគមន៍ទាំង២ រួមជាមួយប្រជាពលរដ្ឋក្នុងភូមិ អញ្ជើញចុះតម្លើងអំពូលសូឡាដំណើរការដោយពន្លឺព្រះអាទិត្យតាមបណ្តោយផ្លូវចំនួន២ភូមិ សរុប២០អំពូល

លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំមន្រី្តក្រោមឱវាទ ភូមិ ឃុំ សហការជាមួយក្រុមការងារស្រុក ប្រធានសហគមន៍ទាំង២រួមជាមួយប្រជាពលរដ្ឋក្នុងភូមិ អញ្ជើញចុះតម្លើងអំពូលសូឡាដំណើរការដោយពន្លឺព្រះអាទិត្យតាមបណ្តោយផ្លូវចំនួន២ភូមិសរុប២០អំពូលរួមមាន៖

- តាអុក ១០អំពូល

- តាមាឃ ១០អំពូល 

ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន តាមរយៈការគៀងគររបស់លោកហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុក ដោយត្រូវបានទទួលការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រោះទីតាំងទាំងនោះធ្លាប់តែមានសភាពងងឹត ពិបាកក្នុងការធ្វើដំណើរទៅនិងមក ជាងនេះទៅទៀតក៏បញ្ជៀសនូវបទល្មើសផ្សេងៗផងដែរ។

ប្រភពៈរដ្ឋបាលឃុំអណ្តូងទឹក

---------------------------------------

ថ្ងៃពុធ ៥ កើត ខែចេត្រ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២

April 6, 2022

អត្ថបទទាក់ទង