មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សូមរាយការណ៍ ពីសកម្មភាពអនុវត្តការងារ ជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃអាទិត្យ ២ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ៖
១/ បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៣ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៍និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម០+០០០ – គ.ម២+០០០
២/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពសកម្មភាពសំអាតដីលើដងផ្លូវ ត្រង់ចន្លោះ គ.ម១៥២+០០០ – គ.ម១៥៣+០០០។
ចូលរួមរាយការណ៍ពីបញ្ហាផ្លូវថ្នល់តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)
ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android“
សូមអរគុណ










