រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីជូនដំណឹង ស្តីពី ឆៀកចល័ត នឹងមកដល់ខេត្តកោះកុងនៅថ្ងៃទី ១៤ ដល់ ១៨ ខែមីនា ឆ្នាំ ២០២២

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជនថា សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ចល័ត ដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកោះកុង ចាប់ពីថ្ងៃទី១៤ - ១៨ ខែមីនា ឆ្នាំ ២០២២ មានទីតាំងនៅបរិវេណតារាងបាលទាត់ ទល់មុខសាលាដំបូងខេត្តកោះកុង

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់យានយន្តទាំងអស់ យករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមកាលកំណត់កុំបីខាន។
::: ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២
| ០៧១ ៧១៧ ៥៥៥៥ | (HK) : ០១២ ៧៨៨ ១១៤
::: ប្រឹក្សាយោបល់៖ ១២៧៥
::: ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
::: ព័ត៌មានឆៀកប្រចាំឆ្នាំ ៖ https://www.facebook.com/mpwt.gov.kh/posts/1872539579597040

អត្ថបទទាក់ទង