/ / / /

លោកជំទាវ មិថុនា ភូថង អភិបាល​ នៃគណៈអភិបាលខេត្ត​កោះកុង សូមគោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់​ ឆ្នាំ២០២២

លោកជំទាវ មិថុនា ភូថង អភិបាល​ នៃគណៈអភិបាលខេត្ត​កោះកុង សូមគោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់​ ឆ្នាំ២០២២

លោកជំទាវ មិថុនា ភូថង អភិបាល​ នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។

ការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជា «បិតាស្ថាបនិកសន្តិភាព» ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។

វីរភាពដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបាននាំមកនូវសុខសន្តិភាពដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដ៏សំខាន់ក្នុងការកសាងសន្តិភាពសម្រាប់ប្រជាជាតិក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ថ្ងៃអាទិត្យ ១៣ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ January 30, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/02/2026

    លោក សាយ ង៉ែត អភិបាលស្ដីទីស្រុកគិរីសាគរ បានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក និងមន្រ្ដីការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក ដើម្បីចូលរួមកិច្ចប្រជុំស្តីពីការសរុបលទ្ធផលការងារដែលអនុវត្ត និងផែនការគោលដៅរបស់ ក្រុមរលកស្ត្រី(SHE Waves) ក្នុងគម្រោងប្លាស្ទិកសមុទ្រដែលរៀបចំដោយអង្គការសត្វព្រៃ និង រុក្ខជាតិ (Fauna & Flora)

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/02/2026

    រដ្ឋបាលឃុំកោះស្ដេច កិច្ចប្រជុំការកំណត់អត្តសញ្ញាណពលករទេសន្ដរប្រវេសន៍ត្រលប់មកពីប្រទេសថៃ

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារ ចំនួន១នាក់ ឈ្មោះ សាន ពៅ អាយុ៤៦ឆាំ្ន នៅភូមិពាមកាយ

  • រដ្ឋបាលស្រុកថ្មបាំង/
    03/02/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត បានចូលរួមកិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តន៍គោលនយោបាលជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨

  • រដ្ឋបាលស្រុកគិរីសាគរ/
    03/02/2026

    លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោកនាយករងរដ្ឋបាលសាលាស្រុក លោកស្រីប្រធានការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក តំណាងឃុំទាំងបី បានអញ្ជើញចូលរួមក្នុងប្រជុំស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨

  • មន្ទីរផែនការ/
    02/02/2026

    លោក អៀត យ៉ូម៉ូ អនុប្រធានការរិយាល័យស្ថិតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃមន្ទីរផែនការខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាល មន្ត្រីត្រួតពិនិត្យ មន្រ្តីសម្ភាសន៍ចុះស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦