/ / /

លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន សហការជាមួយក្រុមការងារគម្រោង ស្ទៀរ និងអង្គការ IDE ចុះតាមដាន និងត្រួតពិនិត្យកសិករ ចំនួន ៥គ្រួសារ នៅទីតាំងចម្ការចន្ទី

•  ពេលព្រឹក ម៉ោង ០៨:០០ នាទី លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន សហការជាមួយក្រុមការងារគម្រោង ស្ទៀរ និងអង្គការ IDE ចុះតាមដាន និងត្រួតពិនិត្យកសិករ ចំនួន ៥គ្រួសារ នៅទីតាំងចម្ការចន្ទី ព្រមទាំងណែនាំអោយកសិករប្រើប្រាស់ថ្នាំអវតាកំចាត់ដង្កូវ រួមផ្សំជាមួយកាល់ប័រ និងជី ៧,៥.៤៤ បំប៉នលើដំណាំចន្ទី ក្នុងភូមិព្រែកខ្យង ឃុំតានូនស្រុកបូទុមសាគរ។

•  ពេលរសៀល ២:១៥ នាទី  លោកប្រធាន អនុប្រធាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថាន  សហការជាមួយ លោកញឹក ចំរើន មន្ត្រីគម្រោងស្ទៀប្រចាំស្រុកបូទុមសាគរ តំណាងឱ្យអង្គការSave The Children លោក អ៊ឹង វុន្នីប្រធានការិយាល័យឧទ្យានជាតិបូទុមសាគរ និងលោក នៃ សៅបូរមី អនុប្រធានការិយាល័យចំណេះដឹងតំណាងមន្ទីបរិស្ថានខេត្ត បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការយល់ដឹងអំពីការគាំពារបរិស្ថាន និងការទប់ស្កាត់ ការការពារ ការកាប់រានដីព្រៃ ឆ្ការ ដុត ឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធខុសច្បាប់   ដល់ប្រជាកសិករនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២

មករា 20, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    22/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត