/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធីផ្សព្វផ្សាយច្បាប់ និងពង្រឹងការអនុវត្តច្បាប់ស្ដីពីព្រៃឈើ នៅស្នាក់ការសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោក ជួប ជឿន នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល លោក នេត និវិន្ទ នាយសង្កាត់រដ្ឋបាលព្រៃឈើដងពែង និងលោក ទូច វន្ថា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមពិធីផ្សព្វផ្សាយច្បាប់ និងពង្រឹងការអនុវត្តច្បាប់ស្ដីពីព្រៃឈើ។ ប្រព្រឹត្តទៅនៅស្នាក់ការសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពលោក ហម សារាវុធ  អនុប្រធានរដ្ឋបាលព្រៃឈើ។

ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំជីខលើ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងសមាជិកសហគមន៍ព្រៃឈើ មានអ្នកចូលរួមចំនួន ២៥នាក់ ស្រី ០៩នាក់។

បានចុះអនុវត្តជាក់ស្ដែងការងារល្បាតការពារព្រៃសហគមន៍ ការចុះពិនិត្យតំបន់ដាំស្ដារព្រៃឈើឡើងវិញ  និងចុះពិនិត្យផ្ទៀងផ្ទាត់ចំណុចទីតាំងបង្គោលព្រំព្រៃសហគមន៍។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    26/08/2026

    លោក ដួង ភឿន នាយករងឧទ្យានជាតិជួរភ្នំក្រវាញ បានចូលរួមកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថ្មបាំង

  • មន្ទីរបរិស្ថាន/
    26/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យពិភាក្សា និងដោះស្រាយបញ្ហាដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង និងលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • ហេង គីមឆន/
    26/08/2026

    ប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ​២០២៦របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃតាមរយៈប្រព័ន្ធកម្មវិធី Zoom

  • មន្ទីរកិច្ចការនារី/
    26/08/2026

    លោកស្រី សយ សាវឌី ប្រធានការិយាល័យ រដ្ឋបាល-បុគ្គលិក នៃមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ត្រី ២រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់រដ្ឋបាល” នៅខេត្តតាកែវ