កោះកុង ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្ត រួមទាំងថ្នាក់ដឹកនាំពន្ធនាគារខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ២០២៦របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធកម្មវិធី Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ។
ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកោះកុង ។
ប្រភព ៖ ពន្ធនាគារខេត្តកោះកុង










