លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង រួមជាមួយលោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានចូលរួមកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការអញ្ជើញចូលរួមពីលោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ៣១នាក់ (ស្រី ១នាក់)។
ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦




