/ / /

មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២។

មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២។
ជាកិច្ចចាប់ផ្ដើមលោកប្រធានមន្ទីរ បានមានមតិស្វាគមន៍ដល់អង្គប្រជុំទាំងមូលនិងចាប់ផ្ដើមបើកកម្មវិធីសម្រាប់ការរាយការណ៍អំពីលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ ២០២១ របស់ការិយាល័យនិមួយៗនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង។
ជាកិច្ចបន្ទាប់ការិយាល័យនីមួយៗបានគោរពរាយការណ៍ជូនអង្គប្រជុំទាំងមូលអំពីរបាយការណ៍លទ្ធផលដែលសម្រេចបាន,បញ្ហាប្រឈម និងដំណោះស្រាយ សម្រាប់ការងារឆ្នាំ ២០២១ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២២ ។ ក្នុងនោះផងដែរមន្ទីរក៏បានអនុវត្តតាមដីកាលេខ ០៤២/២០ ដក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ របស់រដ្ឋបាលខេត្ត ស្ដីពីការតែងតាំងនិងផ្ទេរភារកិច្ចជូនមន្ត្រីរាជការ និងលិខិតលេខ ០១៣/២១ ដក ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ស្ដីពីការតែងតាំងឡើងវិញជូនមន្ត្រីរាជការ។
បន្ទាប់មកលោកប្រធានក៏បានផ្ដល់កិត្តិយសប្រគល់ដីការតែងតាំង តែងតាំងឡើងវិញជូនមន្ត្រីដែលមានឈ្មោះនៅក្នុងដីកានោះ និងបានប្រគល់ប្រាក់រង្វាន់ចែកជូនដល់មន្ត្រីគ្រប់ៗគ្នា។
ជាកិច្ចបញ្ចប់លោកប្រធាន បានថ្លែងអំណរគុណ ដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានល្អ ហើយក៏សូមឱ្យការខិតខំប្រឹងប្រែងនេះមានការអភិវឌ្ឍជាបន្តបន្ទាប់ទៅមុខទៀត និងក៏សូមជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

ព្រឹកថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំនួន ៥កន្លែង

  • ហេង គីមឆន/
    10/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ចំនួន ២កន្លែង របស់លោក ឈុន ដារ៉ា ដែលជាសំណង់ផ្ទះល្វែងមនិងរបស់ឈ្មោះតែ ប៉េងងួន ដែលជាសំណង់ឃ្លាំង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    09/03/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុកសហការជាមួយលោកមេឃុំកណ្ដោល និងលោកមេភូមិព្រលាន បានចុះពិនិត្យនិងវាយតម្លៃទីតាំងស្នើសុំអនុញ្ញាតច្បាប់ជីកកិញក្នុងដីកម្មសិទ្ធ

  • ហេង គីមឆន/
    09/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” ដែលប្រារព្ធនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    09/03/2026

    នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានធ្វើការចែកជូនឯកសណ្ឋានប្រយុទ្ធ(ទឹកប៊ិច) ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តក្នុងម្នាក់ទទួលបាន ១កំផ្លេ

  • មន្ទីរពាណិជ្ជកម្ម/
    09/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចុះត្រួតពិនិត្យ និងតាមដានតម្លៃលក់រាយប្រេងឥន្ធនៈ តាមបណ្តាក្រុង/ស្រុក ក្នុងខេត្តកោះកុង