រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា និងលោក លី ឌី សមាជិកអនុសាខាស្រុក បានចូលរួមពិធីប្រគល់ ទទួលជែលលាងដៃ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា តំណាងអោយលោក ប្រាក់ វិចិត្រ ជាប្រធានគណៈកម្មាធិការអនុសាខា ជាមួយលោក លី ឌី ជាសមាជិកអនុសាខាស្រុក បានចូលរួមពិធីទទួលជែលលាងដៃ ចំនួន៥០កេស (ស្មើនឹង ១,០០០ដប) សម្រាប់អនុសាខា កាកបាទក្រហមកម្ពុជាស្រុក ចែកជូនក្រុមការងារកាកបាទក្រហមស្រុក ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គនាយករងទី១ កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។
នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង
ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១

អត្ថបទទាក់ទង