លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហម ១ ខ្សែ ប្រវែង ៤,២៣០ ម៉ែត្រ ទៅកាន់ភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង សមាភាពចូលរួមសរុប ១៤ នាក់ ស្រី ១ នាក់។