លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារ សង្កាត់ស្មាច់មានជ័យ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យខូចខាតទាំងស្រុង ១គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
គួរបញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍។
អំណោយដែលសាខាផ្តល់ជូនរួមមាន៖អង្ករ ៥០គ.ក មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ប្រេងឆា១ដប តង់១ ទឹកសុទ្ធ ១កេស ព្រមទាំងថវិកា១លានរៀល ដោយឡែកលោកជំទាវប្រធានកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្ថែមថវិកាចំនួន ៤០ម៉ឺនរៀលផងដែរ។
វេលាម៉ោង ៣:០០នាទីរសៀល
ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕






