ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

នៅព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធាន មន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារវាយតម្លៃគុណភាពសេវាមន្ទីរពេទ្យ បានទទួលស្វាគមន៍ក្រុមការងារវាយតម្លៃគុណភាពសេវាមន្ទីរពេទ្យ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវេជ្ជបណ្ឌិត ហាន ឧត្ដម ប្រធានក្រុមកាងារ និងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង អញ្ជើញមកវាយតម្លៃគុណភាពសេវា នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រចាំឆមាសទី១ ឆ្នាំ២០២៦ រយៈពេល២ថ្ងៃ ។

















