រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ នាំយកអំណោយ ចែកប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២៥ គ្រួសារ ព្រមទាំងចែកជូន អ្នកគ្រូលោកគ្រូ ចំនួន ១០ នាក់

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំក្រុមការងារ នាំយកអំណោយ ចែកប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២៥ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០ គីឡូ មីម៉ាៗ ១កេស ទឹកសុីអីវ ១ឡូ ទឹកត្រី ១ឡូ ត្រីខ ១ឡូ ប៉ីចេង ១គីឡូ ស្ករសរ ១គីឡូ អំបិល ១គីឡូ សារ៉ុង ១ អាវ ១ ភួយ១ និងថវិកា ចំនួន ២០ ០០០ រៀល ។ ព្រមទាំងចែកជូន អ្នកគ្រូលោកគ្រូ ចំនួន ១០ នាក់ ម្នាក់ទទួលបាន ភួយ ២ ថវិកា ៥០០០០ រៀល និងសិស្សានុសិស្ស ចំនួន ១៧៩ នាក់ ម្នាក់ទទួលបានអាវ ១ ថវិកា ៥០០០ រៀល ។

អត្ថបទទាក់ទង