ថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតកោះប៉ោ នៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិដោយរថយន្តដល់ចំណុចនិយាមការលេខ (២៨៩០២០-១២៨១២១៦) បានប្រទះឃើញឈើចំនួន(៥)ដុំ ដែលជាប្រភេទឈើម៉ៃតាប់ដែល(អញ្ញាត្តជន) បានទំលាក់ចោលនៅតាមដងផ្លូវ សិ្ថតនៅភូមិទួគគីរ ឃុំទួគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុងក្នុងដែនជម្រកសត្វព្រៃពាមក្រសោប រីឯវត្ថុតាង ក្រុមការងារបានដកហូតយកមករក្សាទុក្ខនៅស្នាក់ការកោះប៉ោ ៕