លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ពិនិត្យពិភាក្សា ការងារ របាយការណ៍ បញ្ហាប្រឈមនានា ត្រៀមដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ដោយមានការចូលរួមពី លោក នាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះសាលាស្រុក និងមន្ត្រីសាលាស្រុក។