/ / /

កិច្ចប្រជុំដោះស្រាយទំនាស់ដីធ្លី របស់លោក ជួន សំអឿន ដែលមានលោក ជួន សំអាត ជាតំណាងម្ចាស់ដី មានទីតាំងដីនៅភូមិព្រែកស្មាច់ (ជាប់បន្ទាយទាហានសឹករងស្រុក) ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង

លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំដោះស្រាយទំនាស់ដីធ្លី របស់លោក ជួន សំអឿន ដែលមានលោក ជួន សំអាត ជាតំណាងម្ចាស់ដី មានទីតាំងដីនៅភូមិព្រែកស្មាច់ (ជាប់បន្ទាយទាហានសឹករងស្រុក) ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ក្នុងនោះមានការអញ្ជើញចូលរួមពីលោកប្រធានភូមិបាលស្រុក ប្រធានការិយាល័យអន្តរវិស័យ មេបញ្ជាការសឹករងស្រុក មេឃុំកោះស្ដេច មេភូមិព្រែកស្មាច់ ភាគីដើមបណ្តឹង និងអ្នកពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំសាលាស្រុកគីរីសាគរ។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១០.៣០នាទីព្រឹក ប្រកបដោយការយោគយល់ ឯកភាពគ្នា និងទទួលបានលទ្ធផលល្អ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    16/12/2025

    យោងតាមការចង្អុលបង្ហាញរបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ មិនទាន់បានល្អប្រសើរ។សូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្ថិតនៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ មេត្តាជ្រាបថា ស្នាក់ការផ្គត់ផ្គង់ទឹកស្អាតកោះកុង( LYP Group ) បានលើកលែងការផាកពិន័យចំពោះការបង់ថ្លៃទឹកចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ បានល្អប្រសើរជាធម្មតា ឡើងវិញ

  • រដ្ឋបាលស្រុកថ្មបាំង/
    16/12/2025

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់ លោក ផុក ផានិត មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចូលរួមប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ

  • មន្ទីរកិច្ចការនារី/
    16/12/2025

    លោកស្រី ឡុក សុម៉ាម៉េត និងមន្រ្តី ០២ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ” ច្បាប់នឹងឯកសារក្បួននិតិវិធីប្រតិបត្តិការរបស់មន្ត្រី/ភ្នាក់ងារនគរបាលយុត្តិធម៌”

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • មន្ទីរផែនការ/
    16/12/2025

    លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ របស់គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជននិងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនិងកម្មវិធីសកម្មភាព និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ