កម្លាំងគណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា ដឹកនាំដោយលោក ប៉ែន ប៊ុនឈួយ អភិបាលស្រុកស្ដីទី សហការ ជាមួយកម្លាំងចម្រុះដែលមាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត សាខាគយ និងរដ្ឋាករខេត្ត និងមន្ទីររ៉ែ និងថាមពលខេត្ត ចុះត្រួតពិនិត្យ ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ទៅលើម៉ូតូ និងរថយន្តគ្មានស្លាកលេខ និងការដឹកលើសទម្ងន់ នៅរង្វង់មូលព្រះអង្គជ័យវរ្ម័នទី៧ ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។