លោកស្រីវរសេនីយ៍ឯក ពេជ្រ ស្រីពី ស្នងការរងផែនការងារជួញដូរ និងការពារអនីតិជន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ឯក ចាន់ ស្រីរត្ន័ និងលោកស្រីអនុសេនីយ៍ទោ គង់ ចាន់ផល្លីកា បំរើការងារនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលកំពុងសម្រាកលំហែលមាតុភាពនៅគេហដ្ឋាន ដោយបាននាំយកសម្ភារ និងថវិកា របស់លោកឧត្តមសេនីយ៍ទោ ស្នងការ ថវិកាលោកស្រីស្នងការរង និងថវិកាសមាគមនារី ប្រគល់ជូនមន្រ្តីសម្រាកព្យាបាលសម្រាលមាតុភាព។
នាឱកាសនោះដែរ លោកស្រី វរសេនីយ៍ឯកពេជ្រ ស្រីពី ជូនពរ សូមថែសុខភាពឲ្យបានល្អទាំងម្តាយនិងទារក៕