ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក រស់ ស៊ីថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងលោក សឹក ចិត្រា ប្រធានការិយា ល័យច្រកចេញ-ចូលតែមួយ បានចូលរួមជាមួយក្រុមការ ងាររបស់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ចុះពិនិត្យទីតាំងវិវាទដីធ្លីជាក់ស្ដែង រវាងឈ្មោះ គួន សុភាព និងឈ្មោះតែ គុយហៀក ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង