/ / /

រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំ និងកីឡានៃរដ្ឋបាលស្រុកថ្មបាំងសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ឈុន គ្រីន ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០,០០០ រៀល ដើម្បីចូលរួមក្នុងការសាងសង់រោងដោលមត្តេយ្យសិក្សាសហគមន៍ នៅវាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំ និងកីឡានៃរដ្ឋបាលស្រុកថ្មបាំងសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ឈុន គ្រីន ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០,០០០ រៀល ដើម្បីចូលរួមក្នុងការសាងសង់រោងដោលមត្តេយ្យសិក្សាសហគមន៍ មានទំហំ៥×៦ ម៉ែត្រ នៅវាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាប្រយោជន៍ដល់កូនចៅ បងប្អូន ប្រជាពលរដ្ឋបានចូលរៀននៅមត្តយ្យសិក្សាសហគមន៍។

ក្នុងនាមរដ្ឋបាលឃុំឫស្សីជ្រុំ និងការិល័យអប់រំស្រុកជំនួសមុខឱ្យប្រជាពលរដ្ឋ សូមជូនពរ លោក ឈុន គ្រីន ព្រមទាំងក្រុមគ្រួសារ ឪ្យជួបប្រទះពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។

ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥

ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    25/09/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/09/2026

    សកម្មភាពថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋ សេវាពិនិត្យ និងព្យាបាល៖ ពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ និងពិនិត្យផ្ទៃពោះ។

  • ហេង គីមឆន/
    25/09/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញចូលរួម​ និងធ្វើសេចក្ដីរាយការណ៍ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីតាមដានវឌ្ឍនភាពនិងបញ្ហាប្រឈមនានា ពាក់ព័ន្ធដំណើរការផ្ដល់ពាក្យបេក្ខជនចូលរួមប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦

  • ហេង គីមឆន/
    25/09/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យការដាក់លូកាត់ទទឹងផ្លូវ ១កន្លែង មានទីតាំងស្ថិតនៅភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/09/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ  និងជាប្រធាន គ.ក.ន.ក ឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ  និងអាជ្ញាធរភូមិទាំងបួន និងគណៈកម្មការសហគមន៍តំបន់ការពារទួលគគីរ ផ្តល់អំណោយជូនដល់គ្រួសារជនមានពិការភាព និងចាស់ជរាក្រីក្រ សរុបចំនួន ២០គ្រួសារ នៅសាលាឃុំទួលគគីរ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    24/09/2026

    លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកា សហការជាមួយ លោក ឡុច ភារក្ស័ នាយករងប្រតិបត្តិសាខាកាកបាទក្រហមខេត្តកោះកុង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនគ្រួសារក្រីក្រដែលត្រូវទទួលបានអំណោយប្រចាំត្រីមាស ចំនួន៧គ្រួសារ រស់នៅក្នុងឃុំពាមក្រសោប១គ្រួសារ ឃុំទួលគគីរ២គ្រួសារ និងឃុំប៉ាក់ខ្លង៤គ្រួសារ