លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក ឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងអាជ្ញាធរភូមិទាំងបួន និងគណៈកម្មការសហគមន៍តំបន់ការពារទួលគគីរ ផ្តល់អំណោយជូនដល់គ្រួសារជនមានពិការភាព និងចាស់ជរាក្រីក្រ សរុបចំនួន ២០គ្រួសារ នៅសាលាឃុំទួលគគីរ ។ អំណោយដែលក្រុមការងារឃុំ បានផ្តល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ ចំនួន ២០គ.ក្រ គ្រឿងឧបភោគបរិភោគ ចំនួន ០១កញ្ចប់ និងថវិកាមួយចំនួន។
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦























