លោក ហ៊ឹម ថារិទ្ធ ប្រធានការិយាល័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង បានសហការចូលរួមជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា ក្រុមការងារជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមការងារក្រសួងបរិស្ថាន និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្ត កំពង់ស្ពឺ, មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ, មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ស្ពឺ, ប្រតិបត្តិករក្រុមហ៊ុនសេវាទូរស័ព្ទស្មាត និងប្រតិបត្តិករដំឡើងស្ថានីយ៍បង្គោលអង់តែងទូរស័ព្ទចុះត្រួតពិនិត្យផលប៉ះពាល់បរិស្ថាន, សិក្សាលក្ខណ:បច្ចេកទេស និងកំណត់ទីតាំងនិយាមការសាងសង់ស្ថានីយ៍បង្គោលអង់តែនទូរសព្ទដោយក្រុមហ៊ុន គ្លូបល ថៅអឺរ ខបភេីរេសិន ភីធីវ៉ាយ អិលធីឌី ដេីម្បីផ្តល់សេវាទូរសព្ទចល័តនៅរមណីយដ្ឋានខ្នងផ្សារ ស្ថិតនៅភូមិចំណារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ January 15, 2025