រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សា​ស្រុក គណៈអភិបាលស្រុក និង​មន្រ្តី​រាជការ​ នៃរដ្ឋបាលស្រុកកោះកុង បានអញ្ជើញទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (AstraZeneca) ដូសទី៣  (ដូសជំរុញ) នៅទីតាំងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

កោះកុង ៖ ថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ក្រុមប្រឹក្សា​ស្រុក គណៈអភិបាលស្រុក និង​មន្រ្តី​រាជការ​ នៃរដ្ឋបាលស្រុកកោះកុង បានអញ្ជើញទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (AstraZeneca) ដូសទី៣  (ដូសជំរុញ) នៅទីតាំងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

ក្នុងឱកាសដ៏ប្រពៃនេះផងដែរ ក្រុមប្រឹក្សា​ស្រុក គណៈអភិបាលស្រុក ព្រមទាំងមន្រ្ដីរាជការទូទាំងស្រុកកោះកុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំងនិងបានផ្ដល់ការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ដល់មន្រីរាជការ នៃរដ្ឋបាលស្រុកកោះកុង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសប្រភេទដែលតា Delta។

ក្រុមប្រឹក្សា​ស្រុក គណៈអភិបាលស្រុក ព្រមទាំងមន្រ្ដីរាជការទូទាំងស្រុកកោះកុង សូមគោរពជូនសម្ដេច និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទទួលជោគជ័យគ្រប់ភារកិច្ច មានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឆ្លាតវៃ និងជៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ព្រមទាំងជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្ដដឹកនាំប្រទេសជាតិក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ឲ្យកាន់តែរីកចម្រើនសម្បូររុងរឿងជារៀងរហូត។

អត្ថបទទាក់ទង