ក្រុមការងារអនុគណៈកម្មការទី១០ ដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ លោក សំ ផល្លី លេខាធិការអនគណៈកម្មការទី១០ និងលោក ហាន់ ចក់ ក្រុមការងារមន្ទីរធម្មការ និងសាសនា ក្រោមការចង្អុរបង្ហាញពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការទី១០ បានចាត់ឲ្យលោកអនុប្រធានគណៈកម្មការ និងលេខាធិការចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ដោយគោរព និងអនុវត្តឲ្យបាននូវវិធានសុខាភិបាលដើម្បីជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ត។ នេះជាសពទី២៥ ឈ្មោះ ផេង សុខឡេង ភេទប្រុស អាយុ៥៧ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលបានទទួលមរណភាពកាលពីថ្ងៃ៤ ខែសីហា ឆ្នាំ២០២១ ដោយជំងឺកូវីដ-១៩ សាកសពនេះបានបូជាតាមគន្លងបែបព្រះពុទ្ធសានសា នៅវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ វេលា១០:១០នាទីព្រឹក។ ជាចុងក្រោយនេះលោកប្រធានអនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសពអ្នកជំងឺកូវីដ-១៩ បានផ្តែផ្តាំទៅប្រជាពលរដ្ឋទាំងអស់ជាពិសេស អ្នករស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា បង្កើនការការពារខ្លួនបន្ថែមទៀត ដោយអនុវត្តតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល និងវិធានរបស់សុខាភិបាល ៣កុំ ៣ការពារ៕