រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានដឹកនាំកម្លាំងឃុំ ធ្វេីសកម្មភាពក្នុងការបិទខ្ទប់ការធ្វេីដំណេីរចេញ-ចូលរបស់ប្រជាពលរដ្ឋ នៅចំណុចផ្លូវចូលវាលស្បូវ។

ស្រុកកោះកុង: ថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលត្រពំាងរូង ដឹកនាំដោយលោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានដឹកនាំកម្លាំងឃុំរួមមាន: សមាជិកក្រុមប្រឹក្សាឃុំ អនុភូមិត្រពាំងរូង ចំនួន ០១នាក់ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចំនួន ០១នាក់ និងកម្លាំងប្រជាការពារឃុំ ចំនួន ០៣នាក់ សហការជាមួយកម្លាំងអធិការស្រុកចំនួន ០៣នាក់ ដឹកនាំដោយលោកអធិការផ្ទាល់ បានធ្វេីសកម្មភាពធ្វើការបិទខ្ទប់ការធ្វេីដំណេីរចេញ-ចូលរបស់ប្រជាពលរដ្ឋ នៅចំណុចផ្លូវចូលវាលស្បូវ រយៈពេល១៤ ថ្ងៃ (ចាប់ពីថ្ងៃទី០២ ខែសីហា ដល់ ថ្ងៃទី១៦ ខែសីហា ២០២១) ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង