ស្រុកកោះកុង: ថ្ងៃទី០២ ខែសីហា ២០២១ កំលាំងប៉ុស្តិ៍រដ្ឋបាលជ្រោយប្រស់ចំនួន ០៣នាក់ បានចុះសួសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះព្រមទាំងផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បំលែងថ្មី និងណែនាំនូវវិធានការ៣កុំ ៣ការពារ និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ អោយទៅចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅមណ្ឌលសុខភាពត្រពាំរូង ។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់