/ / / /

សេចក្តីសម្រេចលេខ០១៨/២១ ស.ស.រ ស្តីពី ការបង្កើតក្រុមការងារមន្តី្របង្គោលព័ត៌មានវិទ្យា នៃរដ្ឋបាលស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃពុធ ៤ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័​ក​ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលស្រុកកោះកុង​បានចេញ​សេចក្តីសម្រេចលេខ០១៨/២១ ស.ស.រ ស្តីពី ការបង្កើតក្រុមការងារមន្តី្របង្គោលព័ត៌មានវិទ្យា នៃរដ្ឋបាលស្រុកកោះកុង ដើម្បីលើកកម្ពស់ការងារផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពរបស់ថ្នាក់ដឹកនាំរួមមាន ក្រុមប្រឹក្សា​ស្រុក គណៈអភិបាលស្រុក ការិយាល័យ អង្គភាព​ចំណុះរដ្ឋបាលស្រុក កងកម្លាំង​ទាំង៣ប្រភេទ រដ្ឋបាលឃុំទាំងបួន នៃស្រុកកោះកុង ព្រមទាំងការងារសង្គមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកោះកុង(ស.ស.យ.ក) និង​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក​កោះកុង ជាមួយគោលបំណងប្រែក្លាយ គេហទំព័រ និង ហ្វេសប៊ុកផេក(Facebook page) របស់រដ្ឋបាលស្រុកកោះកុង ទៅជាបណ្ណាល័យព័ត៌មាន និង បណ្ដុំសកម្មភាពរបស់ថ្នាក់ដឹកនាំ បែបឌីជីថល ជាមួយការគ្រប់គ្រង និងជំរុញការប្រើប្រាស់បណ្តាញសង្គមរបស់រដ្ឋបាលស្រុកកោះកុងឱ្យខិតជិតទៅដល់អ្នកទទួលផល ព្រមទាំងបញ្ជ្រាបការយល់ដឹង អំពីការប្រើប្រាស់ និងអត្ថប្រយោជន៍នៃការប្រើប្រាស់គេហទំព័រ និងបណ្តាញសង្គមដល់មន្រ្តីរាជការ និងសាធារណៈជន។​

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលរថយន្តគិលានសង្គ្រោះ ១គ្រឿង ពីមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដើម្បីប្រើប្រាស់នៅមណ្ឌលសុខភាពឬស្សីជ្រុំ

  • ហេង គីមឆន/
    26/06/2026

    លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងលោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំ​គណៈកម្មការ​ និងលេខាធិការដ្ឋានប្រយុទ្ឋនឹងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី​២​ ឆ្នាំ​២០២៦​

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/06/2026

    គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកស្រែអំបិល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤  របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ក្រោមធអធិបតីភាព លោកស្រី ណុប ប៊ុនណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក

  • រដ្ឋបាលស្រុកថ្មបាំង/
    26/06/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម

  • រដ្ឋបាលស្រុកថ្មបាំង/
    26/06/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការរៀបចំផែនការពាក់ព័ន្ធនឹងវិស័យអគ្គិសនី ទឹកស្អាត និងប្រព័ន្ធទូរស័ព្ទ

  • រដ្ឋបាលស្រុកថ្មបាំង/
    26/06/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦