/ / /

រដ្ឋបាលសង្កាត់ដងទង់បានបែងចែកអំណោយដែលបានទទួលពីសប្បុរសជនជូនដល់ប្រជាការពារចំនួន ២១ រូប

ថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង៨:៤៥ នាទីព្រឹក ដោយមើលឃើញពីភាពខ្វះខាត និងការខិតខំធ្វើការងារដោយស្ម័គ្រចិត្តរបស់ប្រជាការពារសង្កាត់ដងទង់ លោក លឹម ឌី ចៅសង្កាត់ដងទង់ បានចែករំលែកនូវអំណោយ ដ៍ថ្លៃថ្លារបស់សប្បុរសជន ដែលបានផ្តល់ជូនមកសាលាសង្កាត់ តាមរយះលោក ឈឹម ចិន អភិបាលរងក្រុង និងតាមរយះលោកចៅសង្កាត់ផ្ទាល់ យកទៅចែកជូនដល់បងប្អូនប្រជាការពារចំនួន២១នាក់ នៅក្នុងម្នាក់ទទួលបានគ្រឿងឧបភោគបរិភោគមួយចំនួន មានដូចជា អង្ករ , ទឹកសុទ្ធ , និង ថវិកាផងដែរ ។

#សូមចូលរួមអនុវត្ត បីការពារ បីកុំទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់ បានដឹកនាំក្រុមការងារវេនយាមប្រចាំការ នៅសាលាឃុំព្រែខ្សាច់ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥  ដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំសមាជិកក្រុមការងារវេនយាមប្រចាំការពេលយប់ នៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ចេង មុនីរិទ្ធ អភិបាលនៃគណអភិបាលស្រុកគិរីសាគរ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២០០,០០០៛ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ហ៉ី យីវ ដែលបានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់ បានដឹកនាំលោកមេភូមិ ដើម្បីយកយានជំនិះផ្ទាល់ខ្លួនក្នុងការជួយដឹកជនភៀស សឹកដែលមានជំងឺ ១. ឈ្មោះ យាយ វិត អាយុ ៦០ឆ្នាំ ២. ឈ្មោះ សុធារី អាយុ ២៣ ឆ្នាំ និងមានកូន អាយុ៣ខួប ដើម្បីឱ្យស្នាក់នៅមណ្ឌលសុខភាពត្រពាំងរូង

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក