ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានសហការជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”
ដោយមានការអញ្ចើញចូលរួមពីលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង និងលោកស្រី អាន វីរ: សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតំណាងនិយោជក មកពីរោងចក្រតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង ពីសណ្ឋាគារ មកពីគ្រឹះស្ថានហិរញ្ញវត្ថុ និង មន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង សរុបចំនួន ៣០នាក់ (ស្ត្រី ១២ នាក់)។
















