កោះកុង ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង បានរៀបចំពិធីសំណេះសំណាល និងណែនាំ ច្បាប់ស្ដីពីពន្ធនាគារ និងក្រមសីលធម៌ដល់មន្ត្រីថ្មីចំនួន០៥រូប ស្ត្រី០២រូប នៅពន្ធនាគារខេត្តកោះកុង ដែលទើបប្រលងជាប់ក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានពន្ធនាគារ និង លោក ប្រធានការិយាល័យរួមទាំងមន្ត្រីជំនាញ។
រសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកោះកុង។
ប្រភព ៖ ពន្ធនាគារខេត្តកោះកុង
















