រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយដីកា ស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងសេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារជួយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ នៅខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដីកាស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងសេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារជួយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ នៅខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកអភិបាល ក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖
១. ប្រសាសន៍បើកកិច្ចប្រជុំរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង
២. ការផ្សព្វផ្សាយដីកាស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងសេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារជួយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ នៅខេត្តកោះកុង
៣. មតិដឹកនាំរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លើការអនុវត្តភារកិច្ចតាមដីកា និងសេចក្តីសម្រេច
៤. បញ្ហាផ្សេងៗ…។

អត្ថបទទាក់ទង