ឧកញ៉ា ហេង លាង តំណាងក្រុមហ៊ុនអគ្គិសនី ហេង ហ្វេមីលី នៅឃុំជីខលើ ចូលរួមឧបត្ថម្ភថវិកា ៨.០០០.០០០រៀល ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា ហេង លាង និងលោកជំទាវ និងក្រុមហ៊ុនអគ្គិសនី ហេង ហ្វេមីលី ព្រមទាំងបុគ្គលិកទាំងអស់ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភពៈ វឿន រិទ្ធី

